khmer eng
  • ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ចែកអំណោយជូនគ្រួសារក្រីក្រ ចាស់ជរាចំនួន៧០គ្រួសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ណយ ស្រូន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក ឌឹម នី អភិបាល នៃគណៈអភិបាលស្រុកកោះញែក បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ចែកអំណោយជូនគ្រួសារក្រីក្រ ចាស់ជរាចំនួន៧០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានសម្ភារមួយចំនួនរួមមាន៖អង្ករ មី អំបិល ទឹកត្រី ស្ករ សាប៊ូ ក្រម៉ា កន្ទេល ម៉ុង និងស្បែកជើង ស្ថិតនៅភូមិស្រែជ្រៃ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ នាឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តាចូលរួមបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការការពារ និងទប់ស្កាត់ការីករាលដាលជំងឺឆ្លងកូវីដ-១៩ តាមការណៃនាំរបស់ក្រសួងសុខាភិបាល និងត្រូវអនុវត្តវិធានការការពារ(Covid-19) ៣ការពារ និង៣កុំ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail